ព័ត៌មានជាតិ

ក្រុមចោរលួច និងធាក់ប្លន់យកម៉ូតូយ៉ាងសកម្មលើផ្លូវជាតិលេខ២ ចំនួន០៦នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

21-Sep-2024 289 views

ខេត្តតាកែវ  ៖ ជនសង្ស័យ ០៦នាក់ដែលជាមុខសញ្ញា លួច និងធាក់ កាប់ ប្លន់ម៉ូតូ យ៉ាងសកម្ម ត្រូវសមត្ថកិច្ចស្រុកបាទីធ្វើការបង្ក្រាបបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកបាទី ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (លួច និងធាក់ កាប់ ប្លន់ម៉ូតូ) (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី លើផ្លូវជាតិលេខ ២) ។

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពត់សរ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបឹងខ្យាង អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ដែលធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី លើផ្លូវជាតិលេខ ២៖

១/.ឈ្មោះ ឃន ឃុន ហៅឃុន ភេទប្រុស អាយុ ២១ឆ្នាំ ។

២/.ឈ្មោះ ណោ វ៉េងស្រេង ហៅស្រេង ភេទប្រុស អាយុ ២៦ឆ្នាំ ។

៣/.ឈ្មោះ ពិន ង៉ែត ហៅឡោះ ភេទប្រុស អាយុ ២០ឆ្នាំ ។

៤/.ឈ្មោះ វន សំណាង ហៅណាង ភេទប្រុស អាយុ ១៥ ឆ្នាំ ។

៥/.ឈ្មោះ ផាន សុផារ៉ា ហៅប៉ារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ។

៦/.ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ ១៧ឆ្នាំ។

ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS