ព័ត៌មានជាតិ

អាជ្ញាធរក្រុងសំពៅពូន ចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយកន្លែង ក្នុងខារ៉ាអូខេ យីហោ KTV 7777

21-Sep-2024 236 views

ខេត្តកណ្តាល ៖ អាជ្ញាធរក្រុងសំពៅពូន ចុះធ្វើការបង្ក្រាបទីតាំងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់មួយកន្លែង ក្នុងខារ៉ាអូខេ យីហោ KTV 7777 ។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

ក្នុងនោះយោងតាមផេកផ្លូវការរបស់ រដ្ឋបាលក្រុងសំពៅពូន បានបង្ហោះទាំងស្រុងថា លោក អេង សុវិចិត្រ អភិបាល នៃគណៈអភិបាលក្រុងសំពៅពូន និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងសំពៅពូន បានដឹកនាំកម្លាំងគណៈគណៈបញ្ជាការឯកភាពក្រុង ធ្វើការចុះបង្ក្រាបទីតាំងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ មួយកន្លែងដែលស្ថិតនៅខារ៉ាអូខេ ( KTV7777 ) នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS