ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ត្រីរាជការវ័យ៦១ឆ្នាំម្នាក់ ពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាស ទៅលើក្មេងស្រីអាយុ ១២ឆ្នាំ

19-Sep-2024 391 views

ខេត្តកណ្តាល ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបុរសវ័យ ៦១ឆ្នាំម្នាក់ ពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាស ទៅលើក្មេងស្រីអាយុ ១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៦និង១៥នាទី ចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទួត សំអឿន  ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ  មន្ត្រីរាជការ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង១៦និង១៥នាទី ជនសង្ស័យ បានជិះម៉ូតូមកផ្ទះជនរងគ្រោះ ដើម្បីមកធ្វើកុំព្យូទ័រឲ្យជនរងគ្រោះ ។ ពេលមកដល់ផ្ទះជនរងគ្រោះ ឃើញជនរងគ្រោះនៅផ្ទះតែម្នាក់ឯងលាងចាននៅផ្ទះបាយ ជនសង្ស័យបានបើកទ្វារចូលមកចាប់កាន់ដៃជនរងគ្រោះមកកន្លែងតុបាយ អោបថើបជនរងគ្រោះ ព្រមទាំងយកដៃស្ទាបកេរ្ត៍ខ្មាស់ជនរងគ្រោះ ភ្លាមនោះម្តាយជនរងគ្រោះបានមកទាន់ ជនសង្ស័យក៏ស្ទុះទៅកន្លែងតុកុំព្យូទ័រធ្វើមើលកុំព្យូទ័រវិញ។ លុះដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ទើបម្តាយជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សង្កាត់ព្រែកឬស្សី ឲ្យឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ពិតជាបានធ្វើសកម្មភាពនោះពិតមែន ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធិនៃច្បាប់ ៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS