រាជធានីភ្នំពេញ ៖ មេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង រថយន្ត Jeep ស៊េរីទំនើបមួយគ្រឿង បើកទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលអោយរថយន្ដរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងតាមបណ្ដោយផ្លូវព្រះនរោត្តម ជាប់ស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅក្នុងសង្កាតទន្លេបាសា ខណ្ឌចំការមន នាវេលាម៉ោង៩យប់ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Jeep ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាក់លេខ កម្ពុជា H. TH8989 បើកតាមបណ្ដោយផ្លូវព្រះនរោត្ដម ទាំងមេឃធ្លាក់ភ្លៀងខ្លាំង ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ រថយន្ដក៏បើកទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលអោយរថយន្ដរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយករង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS