ព័ត៌មានជាតិ

បង្ក្រាបបានជនសង្ស័យ២នាក់ ជាអ្នកយកថ្នាំញៀនទៅលក់ឲ្យគេយ៉ាងសកម្មជិត២០ដងមកហើយ ខណៈអ្នកមកទិញខ្លះជិះទូក ខ្លះជិះឡាន

19-Sep-2024 278 views

ខេត្តកណ្តាល ៖ ​ជនសង្ស័យចំនួន ២នាក់ ត្រូវបាន កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ធ្វើការបង្ក្រាបនិងឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យចំនួន ០២នាក់ រួមមាន ៖

១- ឈ្មោះ រី បូប្ផា ភេទប្រុស អាយុ ៣៤ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទ មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)

២- ឈ្មោះ សឿន សំណាង(ង៉ា) ភេទប្រុស អាយុ ៣៨ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទ មានទីលំនៅ ភូមិជយ័ឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)

ចំណែក វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់តូច(ទំងន់០,២៤ ក្រាម), សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន និង ទូរសព្ទ័០១គ្រឿងម៉ាក Remi ពណ័ស្លែ (ប្រើលេខ ០៨៧ ៨៩១៤៨០)។

សូមបញ្ជាក់ថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅផ្ទះ របស់ឈ្មោះ រី បូផា ស្ថិតនៅភូមិជយ័ឧត្តម២ ឃុំសំរោងធំ ក្រោយទទួលព័ត៌មានបានភ្លាម កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ដឹកនាំ ដោយលោក វរសេនីយ៍ទោ វង សែ អធិការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ចុះមកដល់ចំនុចកើតហេតុបានឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ ឈ្មោះ រី បូប្ផា និងឈ្មោះ សឿន សំណាង (ង៉ា) សមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូច និងសម្ភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចកំលាំងសមត្ថកិច្ចបាននាំខ្លួន ជនសង្សយ័ទាំង០២នាក់ រួមនឹងវត្ថុតាងយកមកផ្នែកប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចនេះ ជារបស់ពួកខ្លួនពិតប្រាកដមែន ហើយ ឈ្មោះ រី បូប្ផា បានសារភាពទៀតថា កន្លងមកឈ្មោះ គិន ចាន់ដារ៉ា (ហៅចែ)ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ បានប្រើអោយខ្លួនយកថ្នាំញៀនលក់អោយគេចំនួន ១៥ដងមកហើយ ក្នុងម្តងៗតំលៃ ៣០០០០រៀល ៥០០០០រៀល ទៅ ១០០០០០រៀល (បីម៉ឺន ប្រាំម៉ឺន ទៅដប់ម៉ឺនរៀល) (ភាគច្រើនអ្នកជិះទូក និងអ្នកបើកឡានមកយក) ចំនែកឈ្មោះ សឿន សំណាង (ង៉ា) បានសារភាពថា ខ្លួនធ្លាប់ពឹងអោយឈ្មោះ រី បូប្ផា ទៅទិញថ្នាំញៀនចំនួន១០ដងមកហើយ ក្នុងម្តងៗ ២០០០០រៀល(ពីរម៉ឺនរៀល) ហើយធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះ រី បូប្ផាចំនួន៣០ដងមកហើយ (ប្រើប្រាស់នៅលើផ្ទះ ឈ្មោះ រី បូប្ផា) ។

ក្រោយពីសួរនាំរួច ជនសង្សយ័រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS