ខេត្តកណ្តាល ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១និង២០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានសហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកកៀនស្វាយ និងកម្លាំងអន្តរាគមន៍ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល ចេញដោយ ៖
១/ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តណ្តាល
_លេខ២១៣ ចខ/ង ចុះថ្ងៃទី០៥.០៣. ២០២៤ ។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីថ្ងៃទី១៧.០១.២០២៤ ។
២/ លោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តណ្តាល
_លេខ២៥៨ ចខ/ញ ចុះថ្ងៃទី១៨.០៣. ២០២៤។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីថ្ងៃទី២៣.០២.២០២៤។
៣/ លោក ស្វាយ តុញ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តណ្តាល
_លេខ៧៦៨ បគ. ចខ/២៣ ចុះថ្ងៃទី០២.១១. ២០២៣។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិខ្សុំ ឃុំនន្ទាយដែក ស្រុកកៀនស្វាយ កាលពីថ្ងៃទី១១.០៨.២០២៣។
៤/ លោក អឿង វណ្ណា ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តណ្តាល
_លេខ២៤៤ . ចខ/គ ចុះថ្ងៃទី១៣.០៣. ២០២៤។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិខ្សុំ ឃុំនន្ទាយដែក ស្រុកកៀនស្វាយ កាលពីថ្ងៃទី១១.០៨.២០២៣។
៥/ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តណ្តាល
_លេខ៥៦០ដកប ចខ/២៣ ចុះថ្ងៃទី២៩.០៨. ២០២៣។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីថ្ងៃទី០២.០៦.២០២៣។
៦/ លោក ជា សុខចន្ទ័ដេត ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តណ្តាល
_លេខ៣២៤ ចខ/ជ ចុះថ្ងៃទី០៣.០៤. ២០២៤។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីថ្ងៃទី០២.០៦.២០២៣។
៧/ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តណ្តាល
_លេខ៨៧៧ /ផ ចុះថ្ងៃទី១១.១២. ២០២៣។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីឆ្នាំ២០២៣។
៨/ លោក ថៃ ថេង ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តណ្តាល
_លេខ៨៣៣ ចខ /ធ ចុះថ្ងៃទី១៥.០៧. ២០២៤។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីឆ្នាំ២០២៣។
៩/ លោក ជា សុខហៀង ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តណ្តាល
_លេខ៥០១ /២៣ ចុះថ្ងៃទី០៨.០៨. ២០២៣។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីថ្ងៃទី២៩.០៥.២០២៣
១០/ លោក លី ម៉េង ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តណ្តាល
_លេខ៨០៦ ដកបចខ ចុះថ្ងៃទី១៣.១១. ២០២៣។ ករណីជួញដូរ ប្រព្រឹត្តនៅចំនុច ភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីថ្ងៃទី២៩.០៥.២០២៣។
ដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ម៉េង សាត ភេទប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលត្រូវដាក់អោយស្ថិតនៅក្រោមការពិនិត្យ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ដោយជនសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួននៅចំនុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS