ព័ត៌មានជាតិ

ប័រ និងឈីស ចំនួន១០៦០កេស ទម្ងន់ជាង១១តោន ខូចគុណភាព ត្រូវសមត្ថកិច្ចដុតបំផ្លាញចោល!

17-Sep-2024 232 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបង្ហោះនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បត្តិ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយអាជ្ញាធរដែនដី និងតំណាងសហគ្រាស បានធ្វើការបំផ្លាញចោលនូវផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេសស្មើនឹង១១,៥៩៨ គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព ដែល បណ្តាលមកពីដាច់ចរន្តអគ្គីសនីក្នុងអំឡុងពេលដឹកជញ្ជូនតាមកប៉ាល់នៅលើសមុទ្រ។

ផលិតផលម្ហូបអាហារខាងលើ មន្ត្រីជំនាញ អគ្គនាយកដ្ឋាន ក.ប.ប.បានធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញថា ខូចគុណភាព គ្មានសុវត្ថិភាព នឹងមិនអាចប្រើប្រាស់ជាម្ហូបអាហារសម្រាប់មនុស្សបរិភោគទៀតទេ ហើយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងសហគ្រាសខាងលើ ធ្វើការបំផ្លាញចោលតាមនីតិវិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS