ព័ត៌មានជាតិ

មេឃកំពុងភ្លៀង! ស្ត្រីម្នាក់ដឹកដៃចៅស្រីដើរឆ្លងផ្លូវ ត្រូវរថយន្តបុកផ្លោងទាំងយាយទាំងចៅជាង១០០ម៉ែត្រ យាយស្លាប់យ៉ាងរន្ធត់ ខណៈចៅរបួសធ្ងន់!

17-Sep-2024 299 views

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកដៃចៅស្រីដើរឆ្លងផ្លូវ ពេលកំពុងមេឃភ្លៀង បែរជាត្រូវរថយន្ត Ford Ranger បុកប្លោងជាង ១០០ម៉ែត្រ បណ្ដាលឲ្យស្រី្ដខាងលើស្លាប់ភ្លាមៗ រីឯចៅស្រីវិញរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវបេតុងOCIC ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង៩យប់ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារសាច់ញាតិ បានអ្នកដឹងថា មុនពេលកើតហេតុ ម្ដាយរបស់គាត់ បានដឹកដៃចៅស្រីបង្កើតដើរឆ្លងផ្លូវ នៅពេលមេឃភ្លៀង ក៏ស្រាប់តែមានរថយន្ត Ford Ranger មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AV 3081 ធ្វើដំណើរយ៉ាងលឿន តាមបណ្ដោយផ្លូវបេតុងOCIC ក្នុងទិសដៅពីជើងទៅត្បូង មកដល់ផ្លូវបំបែក រថយន្ដក៏បានបុកស្រ្ដីនិងចៅដែលបានដើរឆ្លងពេញមួយទំហឹងប្លោងជាង១០០ម៉ែត្រ បណ្ដាលឲ្យស្រី្ដខាងលើស្លាប់ភ្លាមៗ រីឯចៅស្រីវិញរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដ៍ដើម្បីសាកសួរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោក និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS