ព័ត៌មានជាតិ

កុំចេះតែហ៊ាន! បំពង់ស៊ីមាំង កែឆ្នៃខុសលក្ខណៈបច្ចេកទេស និងគ្រឿងបន្លាស់កែឆ្នៃ​ ត្រូវសមត្ថកិច្ចបង្ក្រាប

17-Sep-2024 306 views

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជា​លោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំព​ង់ស្ពឺ​ កំលាំង​នគរបាល​អធិការ​ដ្ឋាន​ស្រុក​សំរោង​ទង​ ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិកា​រ​នគរបាល​ស្រុក​ កំលាំង​ផ្នែក​ជំនាញស្រុក​ ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​វល្លិសរ បានចុះដល់ទីតាំងលក់បំពង់ស៊ីមាំងម៉ូតូកែឆ្នៃមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៣៩-៤០ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជាក់ស្ដែង​ពេលសមត្ថកិច្ចចុះដល់បានជួបមនុស្សចំនួន ៤​នាក់៖

១- ឈ្មោះ រី សុវិរៈ ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ទី​តាំ​ង នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។

២- ឈ្មោះ ចន សុខមាន ភេទប្រុស អាយុ ១៧ឆ្នាំ ម្ចាស់ទីតាំង នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង

៣- ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ២២ឆ្នាំ អ្នកមកជួលជុល នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ។

៤- ឈ្មោះ ធឿន រ៉ាវី ភេទប្រុស អាយុ ២១ឆ្នាំ ជាងជួស​ជុលកែឆ្នៃ​ ស្នាក់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំ​រោងទង ។

ក្រោយពិនិត្យបានដកហូតម៉ូតូកែច្នៃ ចំនួ​ន ៦​គ្រឿង បំពង់ស៊ីម៉ាំងកែច្នៃចំនួន ១១ និងសាក់ស៊ីម៉ូតូកែចំនួន៩​ ករណីខាងលើសមត្ថកិច្ចបានធ្វើការអប់រំកិច្ចសន្យាចំ​ពោះម្ចាស់ទីតាំង​ ជាងកែឆ្នៃស៊ីម៉ាំង​ អ្នកមករកសេវាកែឆ្នៃអោយវិលត្រឡប់ទៅវិញបញ្ឍប់សកម្មភាពប្រាស​ចាកផ្លូវច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS