ព័ត៌មានជាតិ

នៅថ្ងៃទី១៦ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ១,០៧ម៉ែត្រ ដែលកំពស់នេះធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៩,៣៤ម៉ែត្រ

16-Sep-2024 224 views

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ១,០៧ម៉ែត្រ។

ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៩,៣៤ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ កំពង់ចាម កើនកំពស់ចំនួន ០,៥០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១១,៨៦ម៉ែត្រ ខណៈស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ ស្ទឹងត្រែង កើនកំពស់ចំនួន ០,៤៧ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៩,០៦ម៉ែត្រ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS