រាជធានីភ្នំពេញ ៖ វេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បុរសម្នាក់ ធ្វើសំណង់នៅឯស្រុកកំណើតបណ្តើរ ចិញ្ចើមមើលថែកូនឲ្យរៀនសូត្របណ្តើរ ចំណែកប្រពន្ធធ្វើការនៅភ្នំពេញ នឹកប្រពន្ធពេក ខំវេចបន្លែជាច្រើន ពីស្រុក យកមកផ្ញើរ និងមកលេងប្រពន្ធជាទីស្រលាញ់ មកដល់គោះទ្វាម៉េចក៏មិនបើក ទាល់តែបងស្រីគាត់ហៅឲ្យបើកទ្វា ទើបបើក គាត់ជាប្តីប្រញាប់រុញទ្វារចូល ក៏ឃើញប្រុសសាហាយនោះ ស្ទុះយកភួយរុំបាំងកេរ្ត៍ខ្មាស់ ធ្វើឲ្យគាត់ជាប្តីហួសចិត្តខឹងញ័រអស់ទាំងខ្លួនប្រាណ ។
បងប្រុសបានបញ្ជាក់ថា កន្លងមកគាត់សង្ស័យដែរ ព្រោះប្រពន្ធគាត់ពេលទៅលេងផ្ទះនៅឯស្រុក ហាក់គ្មានអារម្មណ៍អ្វីជាមួយប្តីទាល់តែសោះ តែគាត់មិនជឿ គិតថាប្រពន្ធគាត់មិនក្បត់គាត់ទេ គាត់ខំធ្វើសំណង់នៅឯស្រុកកំណើតបណ្តើរ ចិញ្ចើមមើលថែកូនឲ្យរៀនសូត្របណ្តើរ លុះដល់ថ្ងៃកើតហេតុ គាត់ជាប្តីនិងបងស្រី បានឡើងមកលេងប្រពន្ធនៅបន្ទប់ជួល ក៏ឃើញទិដ្ឋភាពបែបនេះទៅវិញ តើបេះដូងប្តីទៅជាយ៉ាងណា សុំឲ្យតែប្រពន្ធអាណិត ចូលមកនិយាយដោះស្រាយគ្នា ឲ្យដាច់ស្រេច អាណិតកូនស្រីទាំង០៣នាក់របស់យើង ។
ខណៈកូនស្រីបាននិយាយថា ម៉ាក់ធ្វើខុសម្តងហើយម្តងទៀត ធ្វើបាបប៉ា ទាំងប៉ាខំធ្វើសំណង់ ធ្វើបាយទឹក មើលថែចិញ្ចឹមកូនៗ មិនអាណិតពួកខ្លួនជាកូនសោះ ខ្លួនជាកូនអាណិតឪពុកណាស់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS