រាជធានីភ្នំពេញ៖ កាលពីយប់ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ អ៊ុំប្រុសអ្នកលេងភ្លេងការម្នាក់ ជិះកង់ឡើងពីខេត្តសៀមរាបមក រយៈពេល២ថ្ងៃ ចេះតែរសាត់អណ្តែត មិនដឹងដល់ទីណា រហូតមកដល់ភ្នំពេញ ស្វែងរកប្អូនស្រីដែលរស់នៅភ្នំពេញ ។
លោកអ៊ុំបានបញ្ជាក់ថា គាត់ជាអ្នកលេងភ្លេងការ គាត់គ្មានគោលដៅច្បាស់លាស់នោះទេ ចេះតែជិះកង់ដើរ រសាត់អណ្តែត .. គាត់មានប្រពន្ធ តែប្រពន្ធមានប្តីថ្មី បោះបង់គាត់ចោល គាត់ក៏លក់ផ្ទះចោល ចំណែកកូនៗវិញធ្វើការនៅថៃ គាត់ធ្លាប់ទៅរស់នៅជាមួយកូនដែរ តែគេដេញមកវិញ ។
លោកអ៊ុំរៀបរាប់ទាំងទឹកភ្នែកថា កូនដេញឪ តើឲ្យឪពុកទៅរស់នៅទីណា បើពុកគ្មានគោលដៅ គ្មានផ្ទះសម្បែងផង ទើបគាត់ចេះតែជិះកង់ ពីខេត្តសៀមរាបមក រយៈពេល២ថ្ងៃ ចេះតែរសាត់អណ្តែត មិនដឹងដល់ទីណា រហូតមកដល់ភ្នំពេញ គោលបំណង ស្វែងរកប្អូនស្រីបង្កើតម្នាក់ និងប្អូនជីដូនមួយ ដែលរស់នៅទីនេះ ដោយប្អូនស្រីបង្កើតគាត់ឈ្មោះ អៀង យ៉ុន គ្រាន់តែដឹងថា រស់នៅម្តុំផ្សារកណ្តាល តែគាត់មិនដឹងថានៅម្តុំណាទេ ក្រែងលោបានពឹងពាក់ជីវិតខ្លះ សុំសាហ៊ុយប្អូនធ្វើដំណើរទៅកោះកុងវិញ ដើម្បីគាត់ប្រកបរបរចុះទូករកត្រីនៅសមុទ្រជាមួយគេ ទម្រាំដល់ខែលេងភ្លេងការបាន គាត់ក៏ទៅលេងឲ្យគេ ដើម្បីបានប្រាក់ខ្លះចិញ្ចឹមជីវិតបន្ត ។
ដូច្នេះបើប្អូនស្រីឈ្មោះ អៀង យ៉ុន បានឃើញ សូមមករកលោកអ៊ុំផង ឬបើបងប្អូនអាណិត អាចជួយអ៊ំប្រុសបាន តាមរយៈABA លេខ 092 93 65 41 ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS