រាជធានីភ្នំពេញ ៖ បុរស២នាក់គ្រាន់តែជិះរថយន្ដ និងម៉ូតូ រកបុកគ្នាសោះ ក៏ចុះមកឈ្លោះគ្នាយ៉ាងតឹងសសៃក រហូតវាយគ្នាម្ខាងបែកក្បាល ម្ខាងប៉ោងក្បាល ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក នាវេលាម៉ោង១យប់ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមសម្ដីបុរសម្នាក់ដែលជាអ្នកបើករថយន្ដព្រូស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AZ 3646 បើកដឹកប្រពន្ធនិងកូនគាត់ជិតដល់ផ្ទះហើយ ដល់ផ្លូវបំបែកក៏មានបុរសម្នាក់ទៀតជិះម៉ូតូ ហុងដា ឃ្លីកដែលពាក់ស្លាក ភ្នំពេញ 1IL 0065 រកបុកគ្នាសោះ ក៏ចុះមកឈ្លោះគ្នាយ៉ាងតឹងសសៃក រហូតវាយគ្នាម្ខាងបែកក្បាល ម្ខាងប៉ោងក្បាល ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់បានបំបែកភាគីទាំងសងខាងកុំអោយឈ្លោះគ្នា ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ បានបំបែកភាគីទាំងសង និងណែនាំទៅអធិការដ្ឋាននគបាលខណ្ឌទួលគោក ដើម្បីដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS