ព័ត៌មានជាតិ

រថយន្តអាល់ផាត បុកកង់បីឥណ្ឌា ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

16-Sep-2024 248 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តអាល់ផាតស៊េរីទំនើប បានបុកនឹងកង់បីឥណ្ឌា បណ្ដាលឲ្យអ្នកបើកបរកង់បីឥណ្ឌា ស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខមួយ ដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង៣ទៀបភ្លឺត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តអាល់ផាតស៊េរីទំនើប មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2CA 8998 បានបុកនិងកង់បីឥណ្ឌា ដែលពាក់ស្លាកលេខ ភ្នំពេញ1HT 6465 បណ្ដាលឲ្យអ្នកបើកបរកង់បីឥណ្ឌា ស្លាប់បាត់បង់ជីវិត។ ភ្លាមនោះរថយន្ដបានចង់បើករត់គេចពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពរដ្ឋជួយឃាត់បានមកវិញ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ សល់តែរថយន្ដប៉ុណ្ណោះ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS