ព័ត៌មានជាតិ

ភ្នំតាម៉ៅ ជារមណីយដ្ឋានចម្រុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា

14-Sep-2024 347 views

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានព័ត៌មាន News Department បានបង្ហោះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ភ្នំតាម៉ៅ ជារមណីយដ្ឋានចម្រុះ មានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។

តំបន់នេះមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។

ភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមិនដែលរំលងទស្សនាសត្វកម្រ ៦ ប្រភេទមានដូចជា ពោះថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំ ។ សត្វទាំងនេះមានប្រជាប្រិយភាពខ្លាំង និងស្ថិតនៅក្នុងបញ្ជីលើ គេដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតទស្សនាពេលមក កម្សាន្តនៅសួនឧទ្យានភ្នំតាម៉ៅ។

ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំតាមផ្លូវក្រាលកៅស៊ូប្រមាណ​ ៥គ.ម​ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS