ព័ត៌មានជាតិ

ក្រុមក្មេងទំនើងពីរក្រុមវាយកាប់ចាក់គ្នាទៅវិញទៅមកបណ្ដាលឱ្យមានអ្នករបួសធ្ងន់ជាច្រើនកន្លែង

06-Feb-2024 414 views

រាជធានីភ្នំពេញ៖ ក្រុមក្មេងទំនើងពីរក្រុមវាយកាប់ចាក់គ្នាទៅវិញទៅមកបណ្ដាលឱ្យមានអ្នករបួសធ្ងន់ជាច្រើនកន្លែង ហេតុការកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយសភាពការណ៍កើតឡើងភ្លាមកម្លាំងសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតបើកការស្រាវជ្រាវ ឈានដល់បង្រ្កាបបាន និងធ្វើការឃាត់ខ្លួនជនបង្កនិងវត្ថុតាង កាំបិតបុ័ងតោបានភ្លាមៗនាំមកប៉ុស្តិ៍នគរបាលចតុមុខ ធ្វើការសាកសួរតាមនីតិវិធី។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចយើងនិងក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យរុស្ស៊ី ដើម្បីព្យាបាល។

បច្ចុប្បន្ន ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍បាននិងកំពុងធ្វើការសាកសួរ និងបន្តចំណាត់ការនីតិវិធីច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS