រាជធានីភ្នំពេញ ៖ ប្រុសណាមិនឈឺចាប់! ខំរកលុយ ធ្វើការដឹកជញ្ជូនម្ហូបឲ្យគេ ទាំងយប់ទាំងថ្ងៃ រកលុយចិញ្ចឹមគ្រួសារ ដែលខាងស្រីទើបសម្រាលកូន២ខែសោះ បែរជាក្បត់គូដណ្តឹងដែលដូចជាប្តីទៅហើយ នាំប្រុសសាហាយថ្មីចូលផ្ទះសំណាក់ រហូតខាងប្រុសតាមទាន់ ។
ជាក់ស្តែងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ប្អូនប្រុសម្នាក់ដែលប្រកបរបរដឹកជញ្ជូនម្ហូបឲ្យគេបានរៀបរាប់ថា ខ្លួននិងគូរដណ្តឹង បានរៀបចំភ្ជាប់ពាក្យមានចាស់ទុំដឹងលឺត្រឹមត្រូវ រយៈពេល១ឆ្នាំជាងហើយ ទាល់តែឆ្នាំក្រោយ ២០២៥ ខែ៤ ថ្ងៃទី១២ ទើបរៀបការ និងមានកូនម្នាក់ជាចំណងដៃ ទើបតែសម្រាលបាន២ខែប៉ុណ្ណោះ ដូចប្តីប្រពន្ធទៅហើយ កន្លងមកខ្លួនមិនដែលសង្ស័យអីនោះទេខំរកលុយ ធ្វើការដឹកជញ្ជូនម្ហូបឲ្យគេ ទាំងយប់ទាំងថ្ងៃ រកលុយចិញ្ចឹមគ្រួសារ ចិញ្ចឹមកូនតូច ស្រាប់តែថ្ងៃនេះឃើញ Location ចូលផ្ទះសំណាក់យ៉ាងយូរ ខ្លួនក៏មកតាម ក៏ទាន់នាំប្រុសសាហាយថ្មីចូលផ្ទះសំណាក់ ហើយថែមទាំងត្រូវប្រុសសាហាយនោះ បើករថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BT-3884 កៀរខ្លួនចេញទៅបាត់ទៀត ។ ស្តាប់ហើយអាណិតប្អូនប្រុសខាងលើជាខ្លាំង ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS