ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាឡើងស្ពានឫស្សីកែវលឿនស្លេវមិនមើលមុខ បុករថយន្តកំពុងខូច របួសធ្ងន់ស្រាល២នាក់ !

14-Sep-2024 282 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូឌុបគ្នាឡើងស្ពានឫស្សីកែវមិនបានមើលមុខ ក៏បុកពីក្រោយរថយន្ដ Camryដែលខូចលើស្ពានពេញមួយទំហឹង បណ្ដាលអោយរងរបួសធ្ងន់ និងស្រាល២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងនៅលើស្ពានឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង៩យប់ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូ Dream C125 មួយគ្រឿង ដែលពាក់ស្លាកលេខ កណ្ដាល 1C 0714 ជិះឌុបគ្នាឡើងស្ពានឫស្សីកែវ មិនបានមើលមុខ ក៏បានបុកពីក្រោយនិងរថយន្ដ Camry ដែលពាក់ស្លាកលេខ ភ្នំពេញ 2BK1901 ដែលខូចលើស្ពានពេញមួយទំហឹង បណ្ដាលអោយរងរបួសធ្ងន់ និងស្រាល២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS