រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើកម៉ូតូធំមិនប្រយ័ត្ន បុកគ្នាជាមួយរថយន្ដព្រូសពេញមួយទំហឹង បណ្ដាលអោយរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវភ្នំពេញហាន់ណូយ កែងផ្លូវ១៩៨៦ ក្នុងសង្កាតភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១១យប់ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បើកម៉ូតូធំ Nija ពាក់ស្លាក់លេខ ONG 2 1-8051 បើកតាមបណ្ដោយផ្លូវភ្នំពេញហាន់ណូយ ក្នុងទិសដៅពីត្បូង មកដល់ផ្លូវបំបែកមិនប្រយ័ត្ន ក៏បុកគ្នានិងរថយន្ដព្រូសដែលពាក់ស្លាកលេខភ្នំពេញ 2BZ 3138 ពេញមួយទំហឹង បណ្ដាលអោយរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS