ព័ត៌មានជាតិ

ក្មេងស្រីអាយុ១ខួបម្នាក់ លង់ទឹកអូរ ឪពុកម្តាយដើររកសព្វទីកន្លែងមិនឃើញ ក្រលែកទៅឃើញសត្វឆ្កែដើរនៅក្បែរអូរនោះ លុះរត់ទៅមើល ឃើញសពកូនអណ្តែតទៅហើយ

14-Sep-2024 304 views

ខេត្តកណ្តាល ៖ ក្មេងស្រីអាយុ១ខួបម្នាក់ លង់ទឹកអូរ ឪពុកម្តាយដើររកសព្វទីកន្លែងមិនឃើញ ក្រលែកទៅឃើញសត្វឆ្កែដើរនៅក្បែរអូរនោះ លុះរត់ទៅមើល ឃើញសពកូនអណ្តែតទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទី ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២៤ ទឹកអូរក្រោយផ្ទះភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះមានឈ្មោះ គឹមស៊ាង ម៉ូនីកា ភេទស្រី អាយុ១ឆ្នាំ មានឪពុកឈ្មោះ សែ គឹមស្រ៊ាង អាយុ២២ឆ្នាំ មុខរបរ÷កសិករ និងម្តាយឈ្មោះ លី នីតា អាយុ២៣ឆ្នាំ រស់នៅផូមិកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ម្តាយកុមារីរងគ្រោះបានអោយដឹងថា នៅថ្ងៃទី១៣.កញ្ញា.២០២៤ វេលាម៉ោង១យប់ ដោយក្រុមគ្រួសារស៊ីឈ្នួលកាត់ផ្កានិងស្លឹកកាឆាយអោយគេ រហូតដល់ម៉ោង៦ព្រឹក បានត្រឡប់មកផ្ទះវិញបានរៀបចំផ្កានិងស្លឹកកាឆាយដើម្បីយកឲ្យគេ ហើយកុមារជនគ្រោះ បានក្រោកពីដេកជិះកង់លេងមុខផ្ទះធម្មតា ឪពុកជនរងគ្រោះបានទិញគុយទាវ និងបានយកកូនឲ្យទៅញ៉ាំនៅក្រោយផ្ទះលើគ្រែ និងឲ្យកូនអង្គុយលើគ្រែដោយចេះញ៉ាំខ្លួនឯង ហើយឪពុកក៏ចូលក្នុងបន្ទប់ដើម្បីដូរខោអាវទៅធ្វើការបន្ត ប្រហែល១០នាទីក្រោយមក ដើរចេញមកវិញក៏បាត់កូនមិនដឹងដើរទៅណា ក៏ទៅមុខផ្ទះសួរប្រពន្ធមានឃើញកូនដើរទៅមុខអត់ ប្រពន្ធក៏ថាមិនឃើញទេ តែលឺសំឡេងដូចលេងកៀនខាងក្រោយផ្ទះ ក៏នាំគ្នាដើរទៅមើលតែមិនឃើញ ទៅមើលមុខផ្ទះជិតផ្លូវក៏មិនឃើញ ឪពុកម្ដាយដើរទៅរកក្រោយផ្ទះទឹកអូរទី១ ប្រហែល១០០ម៉ែត្រ រកមិនឃើញ ក៏នាំគ្នាទៅរកក្រុមគ្រួសារដែលកំពុងបេះផ្កាកាឆាយ សួរថាមានឃើញកូនអត់ ក៏ថាមិនឃើញទេ និងប្រាប់ថាខ្ញុំទៅរកទឹកអូរទី១អត់ឃើញទេ ជួយទៅរកទឹកអូនទី២ក្រោយផ្ទះផង ពេលនោះឈ្មោះ លី នីស៊ារ ភេទប្រុស និងឈ្មោះ ប៉ុក ចន្នី ភេទប្រុស ត្រូវជាពូរបស់កុមារជនរងគ្រោះ បានស្រែកហៅឈ្មោះជនរងគ្រោះប្រហែល៤ទៅ៥ដង ក៏ឃើញសត្វឆ្កែដែលនៅផ្ទះ ដើរចេញមកពីផ្លូវជិតទឹកអូរទី២ ហើយបានដើរទៅមើល ក៏ប្រទះឃើញសពកុមាររងគ្រោះលង់ទឹកនៅជាប់មាត់ទឹកអូរទី២ លោតចូលទៅស្រង់លើកក្មេងរងគ្រោះមកលើគោក ហើយបានស្រែកលឺៗក៏ក្រុមគ្រួសារបានមកដល់នាំគ្នាជួយសង្គ្រោះ ធ្វើចលនាដង្ហើម បីក្មេងទៅផ្ទះនៅខាងមុខដើម្បីសង្គ្រោះបន្ត ប៉ុន្តែបានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ។

តាមការពិនិត្យសពមានកំពស់០.៨៧ម៉ែត្រ ស្លៀកខោខ្លី អាវដៃវែង មាត់និងច្រមុះមានហូរទឹកចេញមក ពោះមានទឹកពេញ  ក្រចកដៃមានដី ស្រុងឈាម ដងខ្លួន អវះយវះក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ដូច្នេះតាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារ លង់ទឹក សាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS