រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រហូតទាក់ពាក្យសម្តីជាមួយប្រជាពលរដ្ឋ ជេរទៅលើមនុស្សស្រីនូវពាក្យអសុរស រហូតស្ទើរផ្ទុះហិង្សា ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពពីភាគីប្រជាពលរដ្ឋ បាននិយាយថា គាត់ឃើញគ្រោះថ្នាក់ចរាចរណ៍ រួចក៏មានការឃាត់រថយន្ត និងចេញមកមើល ពេលនោះស្រាប់តែខាងម្ចាស់ឡាន បានទាក់ពាក្យសម្តីជាមួយប្រជាពលរដ្ឋ ជេរទៅលើមនុស្សស្រីនូវពាក្យអសុរស និងប្រមាថនូវសញ្ជាតិរបស់ពួកគាត់ ដែលធ្វើឲ្យពួកគាត់មានការខឹងសម្បារជាខ្លាំង រហូតស្ទើរផ្ទុះហិង្សា ថែមទៀត ។
ចំណែកខាងបុរសភាគីរថយន្ត បាននិយាយយ៉ាងខ្លីថា មិនបាច់និយាយច្រើន បើមិនពាក់ព័ន្ធជាមួយគាត់ គាត់ក៏មិនជេរដែឬ មកកាក់រថយន្តរបស់គាត់ ទាំងដែលមិនមែនជាម្ចាស់ឡានម្ខាងទៀត គាត់មិនចង់មានរឿងវែងឆ្ងាយទេ តែបើភាគីម្ខាងទៀត ចង់ប្តឹងអី ប្តឹងទៅ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS