ព័ត៌មានជាតិ

រន្ធត់ណាស់លោកអើយ ទើបតែជូនម្តាយមីងមកពីទន្លេបាទី ជិះម៉ូតូទៅធ្វើការ រថយន្តយីឌុបសណ្តោងរម៉ក បើកវ៉ាជែងបុ.កម៉ូតូពីក្រោយកិនទាំងម៉ូតូទាំងមនុស្សស្លាប់ទាំងព្រឹកព្រលឹម!!!

05-Feb-2024 469 views

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្តយីឌុបសណ្តោងរម៉កមួយគ្រឿង បុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យធ្លាក់ជនរងគ្រោះចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗនៅនឹងកន្លែង ទុកឲ្យម្តាយមីងមកដល់ទ្រហ៊ោយំបោកខ្លួន ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៧និង៤០នាទីព្រឹក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ឆែម ឈុនលីម អាយុ២៣ ឆ្នាំ មានស្រុកកំណើតនៅ ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

តាមបើយោងប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តយីឌុបសណ្តោងរម៉ក មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3G- 0773 បើកបរស្របទិសគ្នាជាមួយម៉ូតូជនរងគ្រោះម៉ាក HONDA MSX ពណ៌ ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GS- 6641 ក្នុងទិសដៅពីជើងទៅត្បួង លុះដល់ចំណុចកើតហេតុ រថយន្តបានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឲ្យជនរងគ្រោះធ្លាក់ចូលក្រោមរថយន្ត កិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តវិញ បានបន្តល្បឿនបើករត់ចេញពីកន្លែងកើតហេតុបានប្រហែល១០០ម៉ែត្រទើបឃាត់បាន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកាន់ មន្រ្តីជំនាញអោយមកធ្វើវាស់វែង យកម៉ូតូនិងរថយន្ត យកទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកសពយុវជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ លោក អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS