ព័ត៌មានជាតិ

នារីម្នាក់ បង្ហាញរូបថតមិត្តទុយសដែលឈ្មោះ ស្រីលាភ ក្រោយលួចលុយមិត្តរួមការងារ អស់ជាង១០០០ដុល្លារ រួចគេចខ្លួនបាត់!!!

13-Sep-2024 352 views

រាជធានីភ្នំពេញ ៖ សូមជួយស៊ែរដំណឹងនេះបន្តផង!​ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នារីម្នាក់ បានមកជួបក្រុមការងារ VITHEY NEWS ឲ្យជួយផ្សាយ ខណៈខ្លួននិងមិត្តភក្តិផ្សេងទៀត ត្រូវបានមិត្តទុរយស ឈ្មោះ ស្រីលាភ ដែលខ្លួនខំនាំមករកការងារឲ្យធ្វើឲ្យធ្វើបាន ០៥ខែ បែរជា លួចលុយរបស់មិត្តភក្រិដែលធ្វើការជាមួយគ្នា សរុបជាង១០០០ដុល្លារ រួចគេចខ្លួនបាត់ ។

នារីរងគ្រោះម្នាក់ បានបញ្ជាក់ថា ដំបូងឡើយ ឈ្មោះ ស្រីលាភនេះ បានដើរមកពីច្បារអំពៅ មកសុំការងារខ្លួនធ្វើ ខ្លួនក៏អាណិត ខំនាំឲ្យថៅកែសម្ភាសន៍រហូតជាប់បានការងារធ្វើ បានរយៈពេល០៥ខែ លុះដល់ថ្ងៃកើតហេតុ ជាថ្ងៃបើកលុយ រាល់ដងថីកែបាញ់លុយឲ្យតាមកុងធនាគារ តែលើកនេះ ដោយសារកុងធនាគាររបស់ថៅកែគាំង ក៏បើកជាលុយសុទ្ធវិញ រួចបំបែកគ្នាយកលុយទៅទុកក្នុងបន្ទប់រៀងៗខ្លួន ហើយក៏ធ្វើការបន្ត លុះត្រឡប់មកបន្ទប់វិញ ក៏បាត់លុយអស់តែម្តង ដោយខ្លួនគាត់ផ្ទាល់ បាត់អស់ ៧០០ដុល្លារ និងអ្នកផ្សេងទៀត សរុបទាំងអស់ខ្ទង់ ១២០០ដុល្លារ រួចបាត់ឈ្មោះ ស្រីលាភនេះឈឹងតែម្តង ប្លុកទាំងFb ទាំងលេខទូរសព្ទចោលទាំងអស់ទៀត។

នារីរងគ្រោះខាងលើ ក៏បានបង្ហាញមុខឈ្មោះ ស្រីលាភខាងលើ ឲ្យមហាជនបានឃើញជួយស៊ែរបន្ត ដើម្បីកុំឲ្យចាញ់បោកឈ្មោះ ស្រីលាភនេះបន្តទៀត ដូចជាពួកគាត់ ហើយករណីនេះ ជនរងគ្រោះបានបញ្ជាក់ថា ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍និរោធរួចរាល់ផងដែរ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS