ព័ត៌មានជាតិ

រថយន្ដ កុងតឺន័រធន់ធំសណ្ដោងរម៉កដឹកអង្ករជាច្រើនតោន ក្រឡាប់ចាក់អង្ករពេញផ្លូវ

13-Sep-2024 291 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើក រថយន្ដ កុងតឺន័រធន់ធំសណ្ដោងរម៉កដឹកអង្ករជាច្រើនតោន បើកក្នុងល្បឿនលឿនបួងចង្កូតជ្រុល បណ្ដាលឲ្យក្រឡាប់ចាក់អង្ករពេញផ្លូវ ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយមហាវិថីស៊ីជិនពីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១០យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដធន់ធំសណ្ដោងរម៉ក ដឹកអង្ករជាច្រើនតោនបើក តាមបណ្ដោយមហាវិថីស៊ីជិនពីង ក្នុងទិសដៅពីត្បូងទៅជើង មកដល់រង្វង់មូលផ្លូវកោង បើកក្នុងល្បឿនលឿន បួងចង្កូតជ្រុលបណ្ដាលឲ្យក្រឡាប់ចាក់អង្ករពេញផ្លូវ ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្ដស្ទូច មកស្ទូចដើម្បីយកទៅជួសជុលដោយខ្លួនឯង ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS