ព័ត៌មានជាតិ

យប់អត់ដេក! ម៉ោង១២ ដល់ម៉ោង៣ទៀបភ្លឺ សមត្ថកិច្ចប្រមូលបានក្មេងពពាក់ពពូនគ្នា ជិត៥០នាក់ !

12-Sep-2024 232 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០:០០ ដល់ ០៣:០០ រំលងអធ្រាត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ខណៈនោះកម្លាំងល្បាតក៏ប្រទះឃើញមានក្រុមក្មេងដែលប្រមូលម្តុំគ្នាក្នុងបរិវេនកោះពេជ្រ នៅចំណុចមុខហាងធីបស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន៤២នាក់ និងម៉ូតូចំនួន២១គ្រឿង ក៏ត្រួតពិនិត្យឆែកឆេរឃើញមានក្មេងៗមួយចំនួនប្រើប្រាស់បារីអេឡិចត្រូនិច (វេប) ទើបកម្លាំងសមត្ថកិច្ចបានយកមកធ្វើតេស្ដរកសារធាតុញៀន ក្រោយពីធ្វើតេស្ដហើយអវិជ្ជមាន កម្លាំងសមត្ថកិច្ចបានអប់រំណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS