ព័ត៌មានជាតិ

ក្មេងទំនើង០៤នាក់ ដែលបើកឆាកប្រយុទ្ធនៅមុខផ្សារខេមល ត្រូវសមត្ថកិច្ចឃាត់បាន និងកំពុងតាមចាប់ ០២នាក់ទៀត!

12-Sep-2024 257 views

រាជធានីភ្នំពេញ ៖ ក្មេងទំនើងចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីហិ ../ង្សា នៅខាងមុខផ្សារខេមល ខណ្ឌ​ពោធិ៍​សែនជ័យ ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០:១០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ក្នុងចំណោមបក្ខពួកចំនួន០៦នាក់ ពាក់ព័ន្ធករណីហិ ../ង្សា (យកមួកសុវត្ថិភាព/វា ..;យ បណ្តាលឱ្យរងរបួស ) ​នៅចំណុចផ្សារខេមល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទៅ១ ខណ្ឌ​ពោធិ៍​សែនជ័យ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រូមមាន៖

១. ឈ្មោះ ធន់ ពេជ្រ ភេទប្រុស មុខរបរ មិនពិតប្រាកដ។

២. ឈ្មោះ កែវ វុទ្ធី ភេទប្រុស មុខរបរ កម្មកររោងចក្រ។

៣. ឈ្មោះ ភាព គុន ភេទប្រុស មុខរបរ កម្មកររោងចក្រ ។

៤. ឈ្មោះ ស្សែន យូនឹស ភេទប្រុស មិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS