ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង ប្អូនប្រុសម្នាក់ ស្កាត់ពីខេត្តបន្ទាយមានជ័យ មកភ្នំពេញ ដើររកការងារគ្រប់កន្លែងតែរកមិនបាន សុំឲ្យVITHEY NEWS ផ្សាយ ក្រែងលោបានលុយខ្លះចិញ្ចឹមជីវិតបន្ត

12-Sep-2024 249 views

រាជធានីភ្នំពេញ ៖ សូមជួយស៊ែរបន្តផង យប់មិញ!! ​​វេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១១ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ​នៅស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ មានប្អូនប្រុសម្នាក់ បានស្កាត់មកពីខេត្តបន្ទាយមានជ័យ គ្មានលុយជាប់ខ្លួន សុំឲ្យក្រុមការងារ VITHEY NEWS ជួយផ្សាយ ដោយប្អូនចង់បានការងារធ្វើ ក្រែងបានលុយខ្លះចិញ្ចឹមជីវិត ខណៈដើររកការងារនៅទីណាក៏មិនបាន ណាក៏អត់លុយទៀត ។

ប្អូនប្រុសខាងលើបានរៀបរាប់ថា កាលពីពេលកន្លងមក ខ្លួនគឺជាអ្នកសម្តែងរឿងខ្លីលើបណ្តាញសង្គម តែក្រោយមកធ្វើការមិនបានប្រាក់ខែទាល់តែសោះ ខ្លួនត្រូវការចំណាយ ត្រូវការលុយកាក់ ទើបឡើងមកភ្នំពេញមករកការងារធ្វើ ដើម្បីចិញ្ចឹមជីវិត និងជួយដល់គ្រួសារផង ។

ដូច្នេះបើបងប្អូនអាណិត មានការងារណាមួយ ចង់ឲ្យប្អូនធ្វើ អាចទាក់ទងបានតាមរយៈលេខទូរសព្ទ 076 30 73 529 ៕នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS