ព័ត៌មានជាតិ

នារីម្នាក់បើករថយន្ត BMW I8 ស៊េរីទំនើប បុកម៉ូតូ ២គ្រឿង របួសធ្ងន់ស្រាល៣នាក់

12-Sep-2024 242 views

រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្ត BMW I8 ស៊េរីទំនើបក្នុងល្បឿនលឿន បុកម៉ូតូ ២គ្រឿង បណ្ដាលរងរបួសធ្ងន់និងស្រាល៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ ៥៧ កែង២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បើករថយន្ត BMW I8 ពាក់ស្លាកលេខ កម្ពុជា LM.8878 បើកតាមបណ្ដោយផ្លូវ២៨២ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន មកដល់ផ្លូវបំបែកជាបួន ក៏បានបុកម៉ូតូ ២គ្រឿង បណ្ដាលអោយមានមនុស្សរងរបួសធ្ងន់និងស្រាល៣នាក់ ។ ភ្លាមនោះរថយន្ដសាមុយបានដឹងជនរងគ្រោះទាំង៣នាក់ ទៅមន្ទីរពេទ្យដើម្បីសង្រ្គោះព្យាបាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS