ព័ត៌មានជាតិ

ចុះពីលើម៉ូតូភ្លេចដកសោរ ចូលទិញឥវ៉ាន់មួយភ្លែតចោរលួចបាត់ ដេញតាមGPSផ្អើលសមត្ថកិច្ច៣ខណ្ឌដេញតាម មករកឃើញម៉ូតូនៅផ្លូវរថភ្លើង !!!

11-Sep-2024 351 views

រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ជិះម៉ូតូ ចូលទិញឥវ៉ាន់ភ្លេចដកសោរម៉ូតូ ខណៈចេញមកវិញក៏បាត់ម៉ូតូ នៅលើផ្លូវវេងស្រេង ផ្អើលឆោរឡោរដល់សមត្ថកិច្ច ជួយមើលតាមប្រពន្ធជីភីអេស រកឃើញនៅផ្លូវរថភ្លើង ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ នឹង ៣០នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលក់ឥវ៉ាន់ចាបហួយមួយកន្លែង តាមបណ្តោយផ្លូវវេងស្រេង ដែលស្ថិតក្នុងសង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាប៊ីត ពណ៍ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JK-7644 ជិះម៉ូតូចេញពីការ គោលបំណងទិញឥវ៉ាន់ដើម្បីយកទៅផ្ទះ ។ ខណៈមកដល់ផ្ទះលក់ឥវ៉ាន់ចាបហួយមួយកន្លែង លើផ្លូវវេងស្រេង ដែនៅក្នុងសង្កាត់ចោមចៅទី០២ បានឈប់ទិញឥវ៉ាន់មួយចំនួនដើម្បីយកទៅផ្ទះ ។ ស្របពេលនោះដែរ ស្រ្តីរងគ្រោះបានចុះពីលើម៉ូតូ ដោយភ្លេចដកសោរចេញពីម៉ូតូ រួចដើរទៅទូទាត់ប្រាក់អោយថ្លៃឥវ៉ាន់ ក៏ស្រាប់តែមានជនឆ្លៀតឪកាស បានឃើញធ្វើសកម្មភាពឡើងជិះរត់គេចខ្លួនតែម្តង ។ ភ្លាមៗ ស្រ្តីរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច ជួយរកម៉ូតូតាមប្រព័ន្ធជីភីអេស ប្រដេញរហូតមកដល់ផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ទើបរកឃើញម៉ូតូវិញនៅខាងក្រោមតង់អានាធិបតេយ្យ ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ នឹងបានធ្វើកំណត់ហេតុ ប្រគល់សំណុំរឿងទៅកាន់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី០២ ដែលជាម្ចាស់ករណី ដើម្បីនាំជនរងគ្រោះដាក់ពាក្យបណ្តឹង ស្រាវជ្រាវរកជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់ ៕មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS