ព័ត៌មានជាតិ

ក្រុមជាងភ្លើងឡើងអន្ទារតភ្លើង ក្នុងអាគារកំពុងសាសង់មិនប្រយ័ត្នធ្លាក់របួសយ៉ាងធ្ងន់ធ្ងរទាំង២នាក់!!

04-Feb-2024 275 views

រាជធានីភ្នំពេញ៖ ក្រុមជាងភ្លើងឡើងតបណ្ដាញភ្លើងអាគារកំពុងសាងសង់មួយកន្លែងនាំខ្វះការប្រុងប្រយ័ត្នធ្លាក់ពីលើអន្ទាររងរបួសធ្ងន់ពីរនាក់ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌដង្កោដឹកបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅអាគារការដ្ឋានកំពុងសាងសង់ឃ្លាំងភេជ្ជ: អេរ៉ាហ្គោល ខមភើរេសិន ផ្លូវសាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ស៊ាង វឌ្ឍនៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ។ ទី២ ឈ្មោះ ប៉េង អរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រងរបួសទាំង២នាក់ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជាងមួយក្រុមបានមកឡើងអន្ទារតបណ្ដាញប្រព័ន្ធភ្លើងអាគារកំពុងសាងសង់ក្នុងបរិវេនឃ្លាំងស្តុកភេជ្ជសជ្ជៈដោយមិនពាក់ឧបករណ៍សុវត្ថភាពនោះទេ ក្រោយមកស្រាប់តែឃើញធ្លាក់ពីលើអន្ទារបណ្ដាលអោយកម្មករជាងភ្លើង២នាក់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យរុស្សុី។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតតាមការស្នើសុំពីមេការជនរងគ្រោះ រីឯម្ចាស់ទីតាំងនៅពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យក ន្លែងកើតហេតុមិនព្រមសហការនោះទេ ព្យាយាមលាក់បាំងសមត្ថកិច្ចទៅវិញ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS