ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅខ្ទេចអស់គ្មានសល់ ក្រោមអណ្តាតភ្លើងរាប់ម៉ឺនអង្សារ ខណៈភ្លាមៗលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដោយផ្ទាល់ នាព្រឹកថៃ្ងទី ១០ កញ្ញា ២០២៤ ស្ថិតនៅចំណុចភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ប៉ាង ប៉ូ ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ុន សុភា អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។
យោងតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បញ្ជាក់ថាអគ្គិភ័យចាប់ផ្ដើមដំបូងចេញពីផ្នែកចង្រ្កានបាយខាងក្រោយផ្ទះរួចបានរាលដាលមកដល់ខាងមុខ បណ្ដាលអោយខូចខាតសម្ភារៈមួយចំនួន៖
-ឆេះផ្ទះ ចំនួន ០១ខ្នង ទំហំ ៦×៨ម៉ែត្រ ធ្វើពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ
-ឆេះគ្រែ ចំនួន ០៤
-ឆេះពូក ចំនួន ០៤
-ឆេះទូរដាក់ខោអាវ ចំនួន ០២
-ឆេះកង្ហារ ចំនួន ០២ គ្រឿង
-ឆេះសាឡុងឈើ ចំនួន ០១ឈុត
-ឆេះមាស ចំនួន ០១ តម្លឹង
-ឆេះលុយខ្មែរ ៨០០,០០០៛ (ប្រាំបីសែនរៀល)
-ឆេះប្លង់ដី ចំនួន ០៧ សន្លឹក
-ឆេះសំបុត្រកំណើត ចំនួន ០៣សន្លឹក
-ឆេះសៀវភៅស្នាក់នៅ ចំនួន ០១ ក្បាល
-សម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ក្នុងពេលអគ្គិភ័យកំពុងតែឆាបឆេះរថយន្ដពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុក រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រថយន្តពន្លត់អគ្គិភ័យ វិទ្យាស្ថានបច្ចេកទេសតេជោ ហ៊ុន សែន ចំនួន០១គ្រឿង ដោយបានប្រើប្រាស់ទឹកចំនួន០៣រថយន្ដ ប៉ុន្ដែស្ថានភាពមិនអំណោយផលគឺបណ្ដាលឲ្យអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋស្ទើរទាំងស្រុង ប៉ុន្តែករណីនេះមិនបណ្ដាលឲ្យរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វទេ តាមការសន្និដ្ឋានបឋមមូលហេតុបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS