រាជធានីភ្នំពេញ ៖ ក្រោយមានករណីរថយន្តម៉ាក ឡង់គ្រីស័រ (LAND CRUISER) បើកបរដោយលោក ម៉ៃ សុគន្ធ ដែលបានបើកគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ គេឃើញសមីខ្លួនបានចេញមុខ មកសុំទោសជាសាធារណៈហើយ ។
ក្នុងនោះ យោងតាមផេកផ្លូវការរបស់ លោក ម៉ៃ សុគន្ធ បានបង្ហោះ ទាំងស្រុងភ្ជាប់នឹងសំណេរថា «ខ្ញុំបាទម៉ៃ សុគន្ធ ជាដំបូង សូមលើកម្រាមដៃ10 ជំរាបសួរ និង គោរព ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សម្តេចពុក សម្តេចម៉ែ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និង សូមគោរពដល់លោកពូ អគ្គស្នងការ ស ថេត និង លោកស្នងការនគរបាលរាជធានីភ្នំពេញ និង អគ្គស្នងការរង លោកពូ ជួន ណារិន្ទ គោរពដល់លោកជំទាវ ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្ប:ខ្ញុំក្រាប សុំទោស និង លើកម្រាមដៃ10 ជូនចំពោះថ្នាក់ដឹកនាំ ដោយ យប់មិញ ថ្ងៃព្រហស្បតិ៍ទី5 ខែកញ្ញា 2024 ដោយ ខ្ញុំបាទ បើកបរ រថយន្ត មិនបានគោរព ច្បាប់ចរាចរណ៍ ដោយខ្ញុំបាទបានចេញកម្មវិធី មានញាំជាតិស្រវឹង ជាប់ក្នុងខ្លួន បើកបរបំពានច្បាប់ ចរាចរណ៍ និង មិនបានគោរព តាមសញ្ញាបញ្ជា របស់នគរបាលចរណ៍ ដែលអនុវត្តរឹតបណ្តឹងច្បាប់ លើដងផ្លូវ ដោយ ពេលនោះ ខ្ញុំបាទភ័យ ពេក ខ្ញុំគ្មានចេតនា អ្វីលើសពីហ្នឹង ទេ គ្រាន់តែរូបខ្ញុំបាទ ខ្លាច ពេលដល់ចុះទៅ ផាកពិន័យ មានអ្នកកាសែត មកថត ខ្លាច បាត់បង់កិត្តិយស ជាចុងក្រោយ ខ្ញុំបាទ ម៉ៃ សុគន្ធ សុំលើកម្រាមដៃ10ក្រាបសំពះម្តងទៀត គោរព ទៅដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តា លើកទោសដល់រូបខ្ញូំបាទផង និង បងៗកង់បី ព្រមទាំងជនរងគ្រោះ(នឹងធានាសងសំណងលើថ្លៃខូចខាត..) ខ្ញុំបាទម៉ៃ សុគន្ធ សូមសន្យា ចាប់ពីថ្ងៃនេះទៅ នឹងកែប្រែកំហុសខុសឆ្គងមួយនេះ
ហើយ ខ្ញុំបាទម៉ៃ សុគន្ធ សូមផ្ញើសារ មួយនេះ សូមបងប្អូន យុវ័យទាំងអស់ កុំយកគំរូអាក្រក់តាមខ្ញុំ សូមពុកម៉ែបងប្អូន ចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ត្រូវគោរពបងៗសមត្ថកិច្ចដែលអនុវត្តច្បាប់ចរាចរណ៍តាមគ្រប់គោលដៅទាំងអស់ ហើយ ក៏សូមទោសដល់បងៗសមត្តកិច្ច នៅខ័ណ្ឌ យប់មិញផង ដែរ ជាចុងបញ្ចប់ សូមជូនពរពុកម៉ែ បងប្អូនខ្មែរ ទាំងអស់ សុខភាពល្អ រកទទួលមានបានទាំងអស់គ្នា និង រួបរួមគ្នា ខ្មែរ ស្រឡាញ់ខ្មែរ » ។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS