ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា លោក អោក ហៃ ជាឆ្មាំដែលនៅមើលថែរក្សាប្រាសាទ និងទីទួលបុរាណ នៅស្រុកកំពង់លែង បានយកបំណែកកុលាលភាជន៍បុរាណ យកមកជូនសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីទុកជាសម្បត្តិជាតិ និងអភិរក្សថែរក្សា ហើយដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា។ បំណែកកុលាលភាជន៍បុរាណទាំងនេះ រើសពីទីតាំងទួលបុរាណដ្ឋានមួយចំនួននៅស្រុកកំពង់លែង មានដូចជា៖ ទួលស្លែង ទួលជរម ទួលព្រះស្រែ ទួលចាន់ ទួលត្រពាំងខ្នារតូច ទួលបល្ល័ង្ក និងទួលអង្គរក្រោម៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS