ព័ត៌មានជាតិ

ស្ពានស្រែពក តភ្ជាប់ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី

06-Sep-2024 259 views

ខេត្តស្ទឹងត្រែង ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានព័ត៌មាន News Department បានឲ្យដឹងថា បន្ថែមពីលើការតភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ គឺមានទន្លេស្រែពកឆ្លងកាត់ ដែលជានិច្ចជាកាល តែងមានការជន់លិចនៅរដូវវស្សា និងបន្តផលវិបាកដល់ការធ្វើដំណើរ ។

រាជរដ្ឋាភិបាល ក៏បានសាងសង់នូវស្ពានស្រែពក ក្នុងគោលដៅតភ្ជាប់និស្ស័យរបស់អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា ហើយក៏បានក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ផងដែរ អំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS