ព័ត៌មានជាតិ

បើកបរមិនដឹងជាប្រញាប់ទៅណាទេ ម៉ូតូសង់វ៉ាជែង ទៅបុកម៉ូតូClick បណ្តាលឲ្យអ្នកជិះម៉ូតូClick បាក់ឆ្អឹងភ្លៅខាងស្ដាំ ចំណែកអ្នកជិះម៉ូតូសង់នោះវិញ ខ្ទាតចូលក្រោមកង់រថយន្ត បែនប្រភេទ៥តោន កិនស្លាប់យ៉ាងរន្ធត់

05-Sep-2024 376 views

ខេត្តកណ្តាល៖ បើកបរមិនដឹងជាប្រញាប់ទៅណាទេ ម៉ូតូសង់ ជិះក្នុងល្បឿនលឿនវ៉ាជែង ទៅបុកម៉ូតូClick បណ្តាលឲ្យអ្នកជិះម៉ូតូClick បាក់ឆ្អឹងភ្លៅខាងស្ដាំ ចំណែកអ្នកជិះម៉ូតូសង់នោះវិញ ខ្ទាតចូលក្រោមកង់រថយន្ត បែនប្រភេទ៥តោន កិនស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១២១០ស្ថិតក្នុងភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ  ស្រុកស្អាង  ខេត្តកណ្តាល។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន ​ម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក(CLICK) ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 1k 9122  អ្នកបើកបរដោយឈ្មោះ វ៉ាង មីងហ្វាន(WANG MENG FAN )ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកសិប្បកម្មកាត់ដេរ ជនជាតិចិន រងរបួសបាក់ឆ្អឹងភ្លៅខាងស្ដាំ។ ស្នាក់នៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ បើកបរក្នុងទិសដៅពីជើងទៅត្បូងពេលបើកមកដល់ចំណុចភូមិឃុំកើតហេតុក៏មានម៉ូតូមួយគ្រឿង ម៉ាក  ហុងដាទ្រីមC125 ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1FG 6801 បើកបរដោយឈ្មោះ ជាស៊ីម ភេទប្រុស អាយុ ១៩ឆ្នាំមុខរបរ កសិករ (ស្លាប់នៅកន្លែងកើតហេតុ)។ មានទីលំនៅបច្ចុប្បន្ន ភូមិពីងពុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ បើកបរក្នុងទិសដៅពីត្បូងទៅជើងមិនពាក់មួកសុវត្ថិភាព ហើយបានវ៉ារថយន្តដែលនៅខាងមុខក៏ជ្រុលចង្កូតទៅបុកម៉ូតូឃ្លីកខាងលើ ពេលបុកហើយក៏បានខ្ទាតអ្នកបើកបរម៉ូតូហុងដាទ្រីមC125  ទៅចូលកង់រថយន្តបែនប្រភេទ៥តោន ហើយរថយន្តនោះក៏បានកិនអ្នកបើកបរម៉ូតូស្លាប់តែម្ដង។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ មិនស្គាល់ស្លាកលេខ ពណ៌ស។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

ចំណែកអ្នករបួសទាំងអស់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ។ ចំណែកសាកសពកម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវរកចាប់រថយន្តបង្កខាងលើយកផ្ដន្ទាទោសតាមច្បាប់៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS