រាជធានីភ្នំពេញ ៖ សូមជួយស៊ែរចែករំលែកបន្តផង! នៅវេលាម៉ោង៩យប់ ថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០២៤ លោកពូម្នាក់ បានកាន់រូបថតកូនស្រីជាទីស្រលាញ់ ជាប់ក្នុងដៃ ណែនដើមទ្រូង ស្រក់ទឹកភ្នែក ស្រែកដង្ហើយ សុខជាអើយ ពុកនឹកកូនណាស់ ត្រឡប់មកវិញណាកូន កូនខឹងអីប៉ា បើប៉ាមិនដែលធ្វើអីកូនផង.. មកវិញមកកូន ពុកមិនថាអីឲ្យកូនទេ ឲ្យតែកូនមកវិញ.. ។
លោកពូឈ្មោះ សុខ ថុន អាយុ៦៣ឆ្នាំ បានបញ្ជាក់ថា រាល់ថ្ងៃគាត់រស់នៅសព្វថ្ងៃក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល គាត់នឹកកូនស្រីណាស់ កូនស្រីរបស់គាត់ ឈ្មោះ សុជា ដោយកាលពីថ្ងៃទី៣០ ខែសីហា កូនរបស់គាត់ប្រាប់គាត់ថា មកមើលឈ្មោះប្រឡងឌីប្លូម ស្រាប់តែល្ងាចឡើង ឪពុកតេលែងចូល ផ្ទះក៏មិនឃើញមកវិញ បាត់កូនឈឹងតែម្តង ។ លោកពូបញ្ជាក់ថា របស់ថ្ងៃគាត់ធ្វើស្រែនៅឯខេត្តព្រៃវែង រាល់ល្ងាចកូនស្រីតែងតែតេមកគាត់ ប៉ាហូបបាយនៅ បានអីហូបបាយ ស្រាប់តែលើកនេះបាត់ឈឹងតែម្តង មិនដឹងថាកូនកើតអី ឬបាត់ទៅទីណានោះទេ ធ្វើឲ្យគាត់នៅមិនសុខ តាមរកកូនគ្រប់កន្លែងអស់ហើយ តែមិនឃើញសោះ ទើបមកពឹងឲ្យក្រុមការងារ VITHEY NEWS ជួយផ្សាយក្រែងលោកូនស្រីគាត់បានឃើញដំណឹងនេះ ត្រឡប់មកវិញ គាត់នឹកកូនណាស់ បារម្ភកូនណាស់ ។
ដូច្នេះបើអ្នកណាបានឃើញកូនស្រីរបស់គាត់ មានភិនភាគដូចក្នុងរូបថតនេះ សូមទាក់ទងមកគាត់ផង តាមរយៈលេខទូរសព្ទ 090 93 20 89 សូមជួយស៊ែរព័ត៌មាននេះផង អាណិតដល់ដើមទ្រូងអ្នកជាឪពុក ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS