រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈ ខណៈជួបគ្រោះថ្នាក់ បាក់ដងសន្ទូចរថយន្ត សង្កត់កម្មករ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិអង្ក សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបាក់ដងសន្ទូចរថយន្ត សង្កត់កម្មករ នេះដែរ បានបណ្តាលឲ្យមានម្នាក់ រងរបួសធ្ងន់ ដោយជនរងគ្រោះមានឈ្មោះ ឌិន ដូ ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសបាក់ឆ្អឹងជំនីខាងស្ដាំ នឹងបាក់ដៃខាងឆ្វេង មានទីលំនៅរស់នៅ ភូមិស្លែង ឃុំក្ដីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។
ពេលនេះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះព្យាបាល ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS