ខេត្តកំពង់ស្ពឺ៖ ពិតជាសត្វមមៀចមិនខ្លាចភ្លើងមែន មានម៉ូតូជិះ រស់នៅសុខស្រួល ទៅចង់ណាមកណាក៏បាន ស្លៀកពាក់ស្អាតៗ មានលុយចាយ ដេកសុខស្រួលមិនចង់ទេ នាំគ្នាបង្កើតធីម ជិះម៉ូតូឌុបគ្នា អូសកាំបិតផ្គាក់កាត់តាមផ្លូវ បែកផ្កាភ្លើងក្រហមព្រៀក អួតសម្ញ៉ែងគិតថាខ្លួនគេនឹងខ្លាំង គ្មានអ្នកដូច មានអីពេលនេះជាប់ខ្នោះទាំងអស់ ។
ជាក់ស្តែងយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហោះទាំងស្រុងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ថា« ធីម ៧៧ Group 77 រហ័សនាម ដែលអ្នកស្រុកឱរ៉ាល់ មិនគួរភ្ញាក់ផ្អើលនោះទេ ព្រោះតែពួកគេបើកប្រតិបត្ដិការស្ទើរៀងរាល់ថៃ្ង.., ឥឡូវសមត្ថកិច្ចក្របួចដាក់ថង់៥នាក់ហើយ., បន្ដស្រាវជ្រាវយកបន្ថែម សំណូមពរដល់ក្មួយៗមេត្ដាបញ្ឍប់សកម្មភាព
ស្រវាចាប់វិជ្ជាដាក់កាំបិតផ្គាក់ចុះ សមត្ថកិច្ចមិនអនុគ្រោះ ឬលើកលែងនោះទេ »។
សូមបញ្ជាក់ថាមុននឹងឈានដល់ការបង្ក្រាបនេះ ដោយទទួលបានព័ត៌មានពីជនរងគ្រោះ កំលាំងនគរបាលបានរាយការណ៍សុំគោលការណ៍អនុញ្ញាត ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ដើម្បីសហការស្រាវជ្រាវស្វែងរកក្រុមធីម ៧៧ ដែលបានបង្កហឹង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិជនរងគ្រោះ នៅចំណុចកញ្ចុះជាប់ផ្លូវជាតិលេខ៤៤ (ច្រកឫស្សី) ភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង កាលពីថ្ងៃទី ០១.០៩.២០២៤ វេលាម៉ោង១៤និង៤៣នាទី ។
តាមការរៀបរាប់ពីជនរងគ្រោះ ថាខ្លួនកំពុងតែអង្គុយលេងនៅកញ្ចុះស្រាប់តែមានក្មេងទំនើងមួយក្រុមបានជិះម៉ុតូជាច្រេីនគ្រឿងកាន់កាំបិតផ្គាក់ចុះមកកាប់ម៉ូតូរបស់ខ្លួនរួចនាំគ្នាជិះចេញអស់។ ជាក់ស្ដែងសមត្ថកិច្ចស្រាវជ្រាវឃាត់មុខសញ្ញាបង្កហឹង្សាដោយចេតនាជាក្រុមក្មេងទំនើង រហ័សនាមធីម ៧៧ បានចំនួន៥នាក់៖(១)ឈ្មោះ សៅ ស៊ីណា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ (អ្នកធ្វើសកម្មភាពកាប់) (២)ឈ្មោះ ហួ គីម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគោក ឃុំសង្កែសាទប (អ្នកចូលរួម (៣)ឈ្មោះ រ៉ា ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគោក ឃុំសង្កែសាទប (អ្នកចូលរួម)(៤) ឈ្មោះ ញ៉េន មឿន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ (អ្នកចូលរួម) (៥)ឈ្មោះ វ៉ាត ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ (អ្នកចូលរួម)។
សមត្ថកិច្ចដកហូត៖ ម៉ូតូ០២គ្រឿង ម៉ូតូម៉ាក C125 ពណ៌ខ្មៅ២០២៣ ភ្នំពេញ1JW-4220 , ម៉ូតូC125 ពណ៌ខ្មៅ ២០២៣ លេខកំពង់ស្ពឺ 1X-9433 ទូស័ព្ទដៃម៉ាកអាយហ្វូន12ប្រូមុិច ពណ៍ទឹកបិច កាំបិតផ្គាក់ជារបស់បក្ខពួកគេចខ្លួន។ បច្ចុប្បន្នមុខសញ្ញាក្មេងទំនើងក្រុមរហ័សនាម ធីម៧៧ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS