ព័ត៌មានជាតិ

ស្ត្រីជាមេការហាងមួយកន្លែង ត្រូវគេប្រទះឃើញស្លាប់ក្នុងបន្ទប់ជួល ដោយសភាពហើមស្អុយទៅហើយ ផ្អើលសមត្ថកិច្ចចុះពិនិត្យ...

04-Sep-2024 274 views

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈប្រទះឃើញសពស្ត្រីម្នាក់ ស្លាប់ក្នុងបន្ទប់ហើមស្អុយទៅហើយ មិនដឹងតាំងពីពេលណា ផ្អើលសមត្ថកិច្ចចុះមកធ្វើការកោសល្យវិច័យពិនិត្យ។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានមុខរបរជាមេការហាងមួយកន្លែង លុះដល់ថ្ងៃកើតហេតុ ដោយសារស្ងាត់បាត់មិនឃើញស្ត្រីរងគ្រោះចេញពីក្នុងបន្ទប់ដូចសព្វដង អស់រយៈពេល២ថ្ងៃមកហើយ និងធំក្លិនស្អុយចេញពីក្នុងបន្ទប់នោះទៀត ទើបមានការសង្ស័យ នាំគ្នាគោះទ្វារយ៉ាងណាក៏មិនបើក លុះរុញទ្វារចូលមើល ក៏ឃើញសពស្ត្រីរងគ្រោះខាងលើ ស្លាប់ទៅហើយ មិនដឹងតាំងពីពេលណានោះទេ ហើមស្អុយទៅហើយ ទ្វារក៏មិនចាក់សោរពីក្នុងនោះដែរ មិនដឹងថាស្លាប់ដោយសារអ្វីឲ្យប្រាកដ ផ្អើលសមត្ថកិច្ចជំនាញមូលដ្ឋាន មានទាំងប៉ុស្តិ៍ និងខណ្ឌ និងនគរបាលជំនាញផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ថាតើជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ឬក៏អ្វីឲ្យប្រាកដ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS