រាជធានីភ្នំពេញ ៖ ហោចណាស់រថយន្តចំនួន ០៤គ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈដែលចតទុកចោលតម្រៀបគ្នាលើផ្លូវ ហើយមានភ្លៀងធ្លាក់មួយមេលាយឡំ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលអោយបាក់រលំដើមឈើមួយដើម សង្កត់លើ សំណាងល្អណាស់មិនបង្ករគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
ករណីបាក់ដើមឈើសង្កត់លើរថយន្តនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០២ និង ៤៥នាទីរសៀលថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវលេខ ២៤៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ពេលកើតហេតុ មានរថយន្តជាច្រើនគ្រឿងបានបើកយកមកចតតម្រៀបគ្នាជាជួរទុកនៅលើចិញ្ចើមតាមបណ្តោយផ្លូវលេខ ២៤៥ ខាងលើ។លុះដល់រសៀលនេះ ក៏ស្រាប់តែមានភ្លៀងធ្លាក់មួយមេ លាយឡំជាមួយនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំងផងដែរនោះ ក៏បណ្តាលអោយបាក់ដើមឈើ ១ដើម សង្កត់លើរថយន្តចំនួន ០៤គ្រឿង ក្នុងនោះ មានដូចជារថយន្តម៉ាក តូយ៉ូតារ៉ាយ ហាយលែនឌ័រ និងរថយន្តម៉ាកព្រុស កំពិតនិងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចរបស់អាជ្ញាធរខណ្ឌដូនពេញ ក៏បានចុះមកដល់កាប់ដើមឈើយកចេញដើម្បីអោយម្ចាស់រថយន្តយករថយន្តដែលរងការខូចខាតទៅធ្វើការជួសជុលរៀងៗខ្លួនវិញផងដែរ ៕មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS