រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងព្រឹក ខណៈប្រជាពលរដ្ឋ បានឃើញមនុស្សប្រុស អណ្តែតផ្កាប់មុខ មិនដឹងស្លាប់តាំងពីពេលណា ហើមស្អុយទៅហើយ ក៏ប្រញាប់រត់មកប្រាប់អ្នកភូមិ និងរាយការណ៍ជូនសមត្ថកិច្ច ដោយការភ្ញាក់ផ្អើលនេះ តាំងពីយប់មកម្ល៉េះ តែដោយសារស្ថានភាពផ្លូវពិបាកចូល ភក់រអិល ចូលមកក៏ឆ្ងាយពីភូមិ ទើបនៅព្រឹកនេះ សមត្ថកិច្ចជំនាញចុះមកស្រង់សាកសពឡើងលើគោក ដើម្បីធ្វើកោសល្យវិច័យពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹង តាមបណ្តោយផ្លូវលំ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានដើរកាត់ចំណុចខាងលើ លុះក្រឡែកមើលទៅបឹងឈូក ស្រាប់តែឃើញសាកសពមនុស្សប្រុសម្នាក់ អណ្តែតហើមស្អុយទៅហើយ គ្មានសម្លៀកបំពាក់នោះទេ ស្លៀកតែខោលីអូប៉ុណ្ណោះ មិនដឹងស្លាប់តាំងពីពេលណា ក៏ប្រញាប់រត់មកប្រាប់អ្នកភូមិ និងរាយការណ៍ជូនសមត្ថកិច្ច ដោយការភ្ញាក់ផ្អើលនេះ តាំងពីយប់មកម្ល៉េះ តែដោយសារស្ថានភាពផ្លូវពិបាកចូល ភក់រអិល ចូលមកក៏ឆ្ងាយពីភូមិ ទើបនៅព្រឹកនេះ សមត្ថកិច្ចជំនាញ មានទាំងប៉ុស្តិ៍ និងខណ្ឌ រួមទាំងកងរាជអាវុធហត្ថខណ្ឌ និងនគរបាលជំនាញផ្នែកកោសល្យវិច័យ ចុះមកស្រង់សាកសពឡើងលើគោក ដើម្បីធ្វើកោសល្យវិច័យពិនិត្យ ថាតើសពខាងលើ ស្លាប់ដោយសារអ្វីប្រាកដ ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS