ព័ត៌មានជាតិ

រថយន្ត Camry បុករថយន្ត Ford Ranger ពីក្រោយមិនឈប់បើករត់មកបុក រថយន្ត JAGUARមួយគ្រឿងទៀត ផ្អើលប្រជាពលរដ្ឋដេញឃាត់បាន

04-Sep-2024 245 views

រាជធានីភ្នំពេញ​៖ បុរសម្នាក់ បើករថយន្ត Camry បុករថយន្ត Ford Ranger ពីក្រោយ ហើយព្យាយាមបើករត់គេច រហូតទៅបុករថយន្ត JAGUAR ពីក្រោយមួយគ្រឿងទៀត ត្រូវបានប្រជាពលរដ្ឋដេញឃាត់បាន។

ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលវេលាម៉ោង៨យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្ត Camry មួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ 2BY-0621 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដីពីកើតមកលិច មកដល់កន្លែងកើតហេតុ ក៏បានបុករថយន្ត Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2BV-9908 ពីក្រោយ ហើយព្យាយាមបើករត់គេចរហូតទៅបុករថយន្ត JAGUAR ស៊េរីទំនើបពាក់ស្លាកលេខកម្ពុជា TLN.666 ពីក្រោយមួយគ្រឿងទៀត រហូតត្រូវប្រជាពលរដ្ឋដេញឃាត់បានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS