រាជធានីភ្នំពេញ៖ កម្លាំងនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (ដាវកែឆ្នៃ) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជុំវិញករណីនេះ កម្លាំងនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (ដាវកែឆ្នៃ) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងដកហូតវត្ថុតាងរួមមាន៖ ដាវកែឆ្នៃ ចំនួន១ដើម និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS