ព័ត៌មានជាតិ

ស្នងការខេត្តកំពត ប្រកាស ផ្តល់ថវិកាចំនួន ១លានរៀល ចំពោះបងប្អូនណា ដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគ ដែលមកឈរបាញ់នោម នៅទីតាំងរូបសំណាកសេះសមុទ្រ !

31-Aug-2024 242 views

ខេត្តកំពត ៖ ស្នងការ នគរបាលខេត្តកំពត ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះប្រកាស ផ្តល់ថវិកាចំនួន ១លានរៀល ចំពោះបងប្អូនណា ដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគ ដែលមកឈរបាញ់នោម នៅទីតាំងរូបសំណាកសេះសមុទ្រ ដែលជាកន្លែងទេសចរណ៍ និងកំពុងល្បីពេញនិយម របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ។

ក្នុងនោះ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ទាំងស្រុងថា « នេះជាទង្វើរអសីលធម៏ជាទីបំផុត ខ្ញុំនិងស្រាវជ្រាវរកបុគ្គលនេះអោយឃើញ បងប្អូនណាដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគនេះ សូមផ្តល់អោយខ្ញុំ ខ្ញុំនិងជូនថវិការចំនួន ១ លានរៀល »៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS