ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី ចម្រុះសរុបប្រមាណ១តោន ខណៈជនសង្ស័យរត់គេចខ្លួន!

31-Aug-2024 169 views

ខេត្តកំពង់ចាម៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលជលផល Fisheries Administration បានឲ្យដឹងថា សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលនៃខេត្តកំពង់ចាម កំពង់ធំ និងខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលជលផលបានចុះបង្ក្រាបបទល្មើសប្រមូលទិញនិងដឹកជញ្ជូនកូនត្រី សរុបបានចំនួន៣ករណី រួមមាន៖

១. មន្រ្តីខណ្ឌរដ្ឋបាលកំពង់ចាម បង្រ្កាបបាន១ករណី ដោយឃាត់ចាប់បានរថយន្តចំនួន១គ្រឿង

២. មន្ត្រីខណ្ឌរដ្ឋបាលកំពង់ធំ បង្ក្រាបបាន១ករណី ដោយឃាត់ចាប់បានទូកចំនួន២គ្រឿង

៣. មន្ត្រីខណ្ឌរដ្ឋបាលកំពង់ឆ្នាំង បង្ក្រាបបាន១ករណី ដោយឃាត់ចាប់រ៉ឺម៉កសណ្តោងចំនួន១គ្រឿង

ក្នុងការបង្ក្រាបនេះ កូនត្រីចម្រុះសរុបប្រមាណ១តោន ចំណែកជនសង្ស័យបានរត់គេចខ្លួន។ វត្ថុតាងខាងលើត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលនៃខេត្តនីមួយៗ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល។ការធ្វើនេសាទចាប់កូនត្រីជាសកម្មភាពបំផ្លិចបំផ្ញាញយ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល។

សូមបងប្អូនប្រជានេសាទនិងប្រជាពលរដ្ឋ កុំធ្វើនេសាទចាប់កូនត្រី ប្រមូលទិញ ឬដឹកជញ្ជូនកូនត្រីបានមកពីការនេសាទ ដែលទាំងនេះជាសកម្មភាពល្មើសច្បាប់ស្តីពីជលផល។ សូមចូលរួមការពារ ថែរក្សា និងអភិរក្សធនធានជលផល និងប្រភេទវារីសត្វកម្ររបស់យើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS