ព័ត៌មានជាតិ

Hav Zin សង្សារចាស់ ប៉ះជាមួយសង្សារថ្មី ! ឃើញគេកំពុងដើរលេងជាមួយគ្នា លបវាយប្រហារ មានអ្នកបែកក្បាល រួចរត់បាត់!

31-Aug-2024 293 views

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ រវាងសង្សារថ្មី ប៉ះជាមួយសង្សារចាស់ ដោយសង្សារចាស់ លបវាយប្រហារ បណ្តាលឲ្យមិត្តភក្តិរបស់ខាងសង្សារថ្មីនោះ របួសបែកក្បាល រួចប្រញាប់គេចខ្លួនអស់ ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីជាសង្សារ បាននិយាយថា ខ្លួនមានសង្សារចាស់ ឈ្មោះ Hav Zin តែស្គាល់គ្នាមិនបានយូរឡើយ រួចក៏បែកគ្នា និងមានសង្សារថ្មីមួយទៀត លុះពេលឃើញខ្លួនកំពុងដើរលេងជាមួយសង្សារថ្មី ស្រាប់តែសង្សារចាស់ឈ្មោះ Hav Zin នេះ យកដំបង និងមួកការពារ មកវាយទៅលើសង្សារថ្មីរបស់ខ្លួនទៅវិញ បណ្តាលឲ្យរងរបួសដៃ ថែមទាំងបណ្តាលឲ្យ មិត្តភក្តិរបស់ខាងសង្សារថ្មីនោះ របួសបែកក្បាល រួចប្រញាប់គេចខ្លួនអស់ តែម្តង ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS