ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារ ៣ នៃក្រុងស្ទឹងសែននាំគ្នា គោរពទង់ជាតិ រៀលរាល់ព្រឹក

31-Aug-2024 234 views

ខេត្តកំពង់ធំ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តាមការឲ្យដឹងពីលោក ពេញ កែម អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែនខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២៤នេះថា រដ្ឋបាលក្រុងស្ទឹងសែនបានណែនាំឲ្យក្រុមប្រឹក្សាសង្កាត់ ណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារ៣ នៃក្រុងស្ទឹងសែន ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារៀងរាល់ព្រឹកនៅម៉ោង ៧:០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុបណ្ដាញនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារកំពង់ធំស្ថិតក្នុងសង្កាត់កំពង់ធំ ផ្សារស្ទឹងសែនស្ថិតក្នុងសង្កាត់កំពុងកប៉ៅ និងផ្សារព្រៃតៅហ៊ូ ស្ថិតក្នុងសង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំក្នុងគោលបំណងលើកស្ទួយទង់ជាតិដែលជាដួងព្រលឹងរបស់ជាតិខ្មែរយើង។

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS