ខេត្តព្រៃវែង៖ នៅវេលាម៉ោង១១យប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺថ្ងៃបុណ្យសព៧ថ្ងៃរបស់នាយទាហាន ភួង រស្មី ដែលបានបាត់ខ្លួនរយៈពេល៨ថ្ងៃ ហើយក៏ប្រទះឃើញស្លាប់នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិ៤ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមការរៀបរាប់របស់ឪពុកនិងម្តាយនាយទាហានខាងលើ បានឲ្យដឹងថា រូបគាត់និងក្រុមគ្រួសារនៅតែមិនអស់ចិត្ត ចំពោះការធ្វើកោសលវិច័យលើសាកសពកូនរបស់គាត់ ដែលថាកូនរបស់គាត់លង់ទឹកស្រះ បណ្តាលឲ្យស្លាប់ ព្រោះថា កូនរបស់គាត់ចេះហែលទឹក និងរៀនហ្វឹកហាត់ជាទាហានរបស់ពេលជិត៤ឆ្នាំ ពោលសល់តែ២ខែទៀតប៉ុណ្ណោះនិងបញ្ចប់។ ក្នុងនោះ កូនរបស់គាត់ក៏បានបន្តទៅរៀននៅឯប្រទេសចិនរយៈពេល៦ខែផងដែរ ដូច្នេះ គាត់និងក្រុមគ្រួសារមិនជឿនោះឡើយ ដែលថាកូនរបស់គាត់លង់ទឹកស្លាប់។
សូមទស្សនាវីដេអូខាងក្រោម៖
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS