ព័ត៌មានជាតិ

រថយន្ត Mazda BT50 របស់ប៉ូលិស បុករបាំងថ្ម ចែកទ្រូងផ្លូវ ពេញទំហឹង ក្រឡាប់ផ្ងារជើងច្រង៉ាង

31-Aug-2024 210 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត Mazda BT50 របស់ប៉ូលិស បើកមកបុករបាំងថ្ម ចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។ ​

ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២៤។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Mazda BT50 ពាក់ស្លាកលេខ នរបាល 2-7022 បើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ រថយន្ដក៏បើកមកបុករបាំងថ្ម ចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS