រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូឌុបគ្នា មកធ្វើសកម្មភាពលួចម៉ូតូរបស់បុគ្គលិកហ្គារ៉ាស់សាំងបានសម្រេច គេចខ្លួនបាត់ស្រមោល ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលក្រុមការងារ VITHEY NEWS ទទួលបាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ២៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចការ៉ាសសាំងកាល់តិច ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកចាក់សាំង បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៥ទៀបភ្លឺ ខ្លួនបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IV-2391 ចេញពីបន្ទប់ជួលក្នុងភូមិជាមួយគ្នា ទៅធ្វើការនៅការ៉ាស់សាំងកាល់តិច ក្នុងភូមិតែមួយ ពេលទៅដល់ក៏ទុកម៉ូតូនៅកន្លែងចំណត ដូចរាល់ដង ហើយក៏ចូលធ្វើការធម្មតា លុះដល់ម៉ោង៩ និង ០៥នាទី ខ្លួនដើររកមើលម៉ូតូ បែរជាបាត់ម៉ូតូតែម្តង ដោយបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ២នាក់ មាធឌំ បានជិះឌុបគ្នាចូលមកធ្វើជាចូលទិញអី រួចចេញមកវិញ កាច់កម៉ូតូយកទៅបាត់តែម្តង ខណៈជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS